ប្រព័ន្ធអេឡិចត្រូនិចកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ(PMRS)
ប្រព័ន្ធអេឡិត្រូនិចកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ (PMRS) គឺជា web-based database ប្រើប្រាស់នៅទូទាំងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់កត់ត្រាប្រវត្តិរូបអ្នកជំងឺ ប្រវត្តិអ្នកជំងឺមកទទួលសេវា និងការទូទាត់សងសេវាសុខាភិបាល ក្នុងគម្រោងមូលនិធិសមធម៌សុខាភិបាល។
ប្រព័ន្ធអេឡិចត្រូនិចកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ (PMRS) ត្រូវបានដាក់អោយប្រើប្រាស់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរួមមាន៖ មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងមណ្ឌលសុខភាពមានគ្រែ ចាប់តាំងពីឆ្នាំ២០១៤។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ បុគ្គលិកសុខាភិបាលអាចកត់ត្រាទិន្នន័យពីការប្រើប្រាស់សេវាសុខភាព និងទិន្នន័យពីចំណូលដែលបានពីការផ្តល់សេវានៅមូលដ្ឋានសុខាភិបាលរបស់ខ្លួន ហើយថែមទាំងអាចទាញយករបាយការណ៍ទាំងនោះសម្រាប់ផ្ញើរទៅកាន់ក្រសួងសុខាភិបាលបានទៀតផង។ ប្រព័ន្ធ PMRS ដំណើរការជាមួយកម្មវិធី Browser សម្រាប់ប្រើប្រាស់អ៊ិនធឺណែតភាគច្រើន ក៏ប៉ុន្តែកម្មវិធីអ៊ិនធឺណេតដែលត្រូវបានណែនាំឱ្យប្រើប្រាស់នោះគឺ Chrome/Edge ដោយសារប្រព័ន្ធ PMRS មានដំណើរការល្អជាងជាមួយកម្មវិធីនេះ។
តំណរភ្ជាប់ទៅកាន់ប្រព័ន្ធ PMRS: www.pmrscambodia.org
ប្រព័ន្ធវាយតម្លៃគុណភាពសេវាសុខាភិបាល
គោលបំណងនៃការប្រើប្រាស់ប្រព័ន្ធវាយតម្លៃគុណភាពសេវាសុខាភិបាល
- រៀបចំកម្មវិធីលើកកម្ពស់គុណភាពជាតិនៃការប្រើប្រាស់កម្មវិធីលើកកម្ពស់គុណភាពជាតិ
- បង្កើតកម្មវិធីប្រមូលទិន្នន័យផ្អែកលើថេប្លេតសម្រាប់រវាស់វែងគុណភាព
- រៀបចំឧបករណ៍ប្រមូលទិន្នន័យចល័ត (ការអង្កេតដោយប្រើប្រាស់កុំព្យូទ័រ និងថេប្លេត) សម្រាប់ការអង្កេត ការពេញចិត្ត របស់អតិថិជនជាសហគមន៍
- រៀបចំកម្មវិធីថេប្លេតសម្រាប់វាស់វែងគុណភាព នៃការថែទាំតាមរយៈឧបករណ៍ដែលមានគុណភាព និងភ្ជាប់ទិន្នន័យ ពីថេប្លេត និង ឧបករណ៍ចល័តផ្សេងទៀតទៅជារង្វាស់គុណភាពមួយ ដើម្បីឱ្យថេប្លេតមានមុខងារសម្រាប់ប្រមូលទិន្នន័យ។