ព័ត៌មាន និងព្រឹតិត្តការណ៍

ទីភ្នាក់​ងារជាតិ​បញ្ជាក់ចំ​ណាយ និងនិយ័ត​ករសន្តិ​សុខ​សង្គម បានសហ​ការរៀប​ចំសិក្ខា​សាលា ស្ដី​ពី​ការត្រៀម​លក្ខណៈសម្រាប់​អនុវត្តប្រព័ន្ធ​បញ្ជាក់ចំណាយ​ក្នុងប្រព័ន្ធ​គាំពារ​សង្គម

នៅថ្ងៃទី២៤ ខែមករា គ.ស.២០២៥ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងនិយ័តករសន្តិសុខសង្គម បានសហការរៀបចំសិក្ខាសាលា ស្ដីពី “ការត្រៀមលក្ខណៈសម្រាប់អនុវត្តប្រព័ន្ធបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា” ក្រោមអធិបតី លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីផែនការនៃការដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយថ្មីសម្រាប់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាក្នុងពេលខាងមុខឆាប់ៗនេះ។

Back to top button