ព័ត៌មាន និងព្រឹតិត្តការណ៍
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានអញ្ជើញដឹកនាំក្រុមការងារនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដើម្បីចុះទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យព្រះអង្គឌួង
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានអញ្ជើញដឹកនាំក្រុមការងារនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដើម្បីចុះទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យព្រះអង្គឌួង។ ការចុះទស្សនកិច្ចសិក្សានេះក្នុងគោលបំណងសិក្សា និងពិភាក្សាអំពីបរិវត្តកម្មឌីជីថល នៃប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការទូទាត់សំណើរបស់មូលនិធិសមធម៌សុខាភិបាល និងបេឡាជាតិសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។























