មូលនិធិសមធម៌សុខាភិបាល សម្រាប់ប្រជាជនក្រីក្រ
ប័ណ្ណសមធម៌ គ្រួសារក្រីក្រ ចេញដោយក្រសួងផែនការ
ផ្តល់ជូនកញ្ចប់តម្លៃសេវាថែទាំ សុខភាព និងមានរាប់បញ្ចូលកញ្ចប់អត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ (សោហ៊ុយធ្វើដំណើរ ថ្លៃអាហារអ្នកជំងឺ និងវិភាគទានបុណ្យសព)។
មូលនិធិសមធម៌សុខាភិបាល សម្រាប់គ្រួសារងាយរងហានិភ័យ
ប័ណ្ណសមធម៌គ្រួសារងាយរងហានិភ័យ ចេញដោយក្រសួងផែនការ
មូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ
ប័ណ្ណចេញដោយបេឡាជាតិរបបសន្តិសុខសង្គម
- – កម្មករនិយោជិតក្រៅប្រព័ន្ធ កីឡាករ-កីឡាការនី កម្មករធាក់ស៊ីក្លូ បុគ្គលិក អ្នកជំនាញដោះមីន ស្រ្តីបម្រើការងារផ្នែកសេវាកំសាន្ត (ប័ណ្ណលឿង)
- – មេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ (ប័ណ្ណស្វាយ)
មូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងសម្រាប់គ្រួសារងាយរងហានិភ័យ គឺផ្តល់ជូនតែកញ្ចប់តម្លៃសេវាថែទាំ សុខភាព ដោយមិនរាប់បញ្ចូលកញ្ចប់អត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ (សោហ៊ុយធ្វើដំណើរ ថ្លៃអាហារអ្នកជំងឺ និងវិភាគទានបុណ្យសព) ដូចមូលនិធិសមធម៌សុខាភិបាល សម្រាប់ប្រជាជនក្រីក្រីនោះទេ ។