ព័ត៌មាន និងព្រឹតិត្តការណ៍

ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានទទួលការឧបត្ថម្ភកុំព្យូទ័រចំនួន ៧៨ គ្រឿង ពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)

អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារទទួល និងប្រគល់កុំព្យូទ័រចំនួន ៧៨ គ្រឿងពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់។ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភកុំព្យូទ័រសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់មន្ត្រី ទ.ជ.ប. ។ ទ.ជ.ប. សង្ឃឹមយ៉ាងមុតមាំថា GIZ នឹងនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបតិ្តការ និងជំនួយជូនដល់ ទ.ជ.ប. នាថ្ងៃអនាគតទៀត។

Back to top button