លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាជាតិគាំពារសង្គមបានអញ្ជើញដឹកនាំក្រុមការងារទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដើម្បីចុះត្រួតពិនិត្យ និងសំណេះសំណាលលើដំណើរការនៃការអនុវត្តមូលនិធិសមធម៌សុខាភិបាលនៅខេត្តកំពត
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាជាតិគាំពារសង្គមបានអញ្ជើញដឹកនាំក្រុមការងារទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដើម្បីចុះត្រួតពិនិត្យ និងសំណេះសំណាលលើដំណើរការនៃការអនុវត្តមូលនិធិសមធម៌សុខាភិបាល ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកំពត។ ក្នុងថ្ងៃដដែលនេះផងដែរ លោកជំទាវរដ្ឋលេខាធិការ ជាមួយនឹងមន្ត្រីតាមដានត្រួតពិនិត្យក៏បានចុះសួរសុខទុក្ខអ្នកជំងឺមូលនិធិសមធម៌តាមខ្នងផ្ទះនៅឃុំព្រៃឃ្មុំ ដោយសាកសួរពីការទទួលនូវសេវាព្យាបាលរបស់អ្នកជំងឺ ដើម្បីសិក្សាកែលម្អ និងពង្រឹងសេវាថែទាំសុខភាពនៃមូលនិធិសមធម៌សុខាភិបាលឱ្យកាន់តែប្រសើរឡើង។