ព័ត៌មាន និងព្រឹតិត្តការណ៍
ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានធ្វើទស្សនកិច្ចសិក្សាទៅកាន់ Health Insurance Review and Assessment Service (HIRA) នៃសាធារណរដ្ឋកូរ៉
នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ៖ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយបានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជំនាញ របស់ទ.ជ.ប. ក្នុងគោលដៅសិក្សារៀនសូត្រ និងដកបទពិសោធន៍ក្នុងការត្រៀមរៀបចំប្រព័ន្ធបញ្ជាក់ចំណាយសម្រាប់ប្រព័ន្ធថែទាំសុខភាពសង្គមទាំងមូល។ បន្ថែមពីនេះ ទ.ជ.ប. ក៏មានបំណងកសាងដៃគូយុទ្ធសាស្រ្តជាមួយ HIRA សម្រាប់កិច្ចសហប្រតិបត្តិការទៅថ្ងៃមុខក្នុងដំណើរអភិវឌ្ឍប្រព័ន្ធបញ្ជាក់ចំណាយ និងការចូលរួមរបស់ ទ.ជ.ប. ក្នុងការងារឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលផងដែរ។